លក្ខន្តិកៈ (សេចក្តីព្រាង)

ជំពូកទី១

ការបង្កើត ចក្ខុវិស័យ បេសកកម្ម គោលបំណង និងគោលដៅ

ប្រការ ១.

អំពីការបង្កើត

ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិន​ស្វែង​រកប្រាក់​កំរៃ​ឯកជន​ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ មិនធ្វើនយោបាយ និងមិនបម្រើឲ្យ​គណបក្សនយោបាយណាមួយឡើយ។

ប្រការ ២

អំពីចក្ខុវិស័យ

ក.ន.ក.ស.ម​​ មានចក្ខុវិស័យលើកកម្ពស់ចំណងសាមគ្គីភាព និងភាតរភាពរវាងនិស្សិតកម្ពុជានៅសាកលវិទ្យាល័យមហិដុន និងចូលរួមចំណែកជួយលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យបានទូលំទូលាយ។ 

ប្រការ ៣

អំពីបេសកកម្ម

ក.ន.ក.ស.ម​​ មានបេសកកម្មប្រមូលផ្តុំនិស្សិតកម្ពុជាទាំងអស់ដែលបាន និងកំពុងសិក្សានៅសាកលវិទ្យាល័យមហិដុល ដើម្បី៖

  • ប្រមូលផ្តុំ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក
  • ជួយដោះស្រាយទាំងផ្នែកសម្ភារៈ និងស្មារតីដល់សមាជិកក្លឹបដែលមានទុក្ខលំបាក និងបញ្ហាបន្ទាន់នានា
  • បង្កើតឱកាសដល់និស្សិតកម្ពុជា ដើម្បីបានស្គាល់គ្នាកាន់តែស្និទ្ធស្នាលសំដៅបង្កើតទំនុកចិត្ត សាមគ្គីភាព និងមនសិការជាតិខ្ពស់ទាំងនៅក្នុងក្លឹបនិងនៅក្រៅក្លឹប
  • ចូលរួមចំណែកលើកស្ទួយវិស័យវប្បធម៌ខ្មែរ និងផ្សព្វផ្សាយវិស័យនេះតាមគ្រប់រូបភាពដល់បណ្តានិស្សិតកម្ពុជា និងនិស្សិតអន្តរជាតិ
  • បង្កើត និងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយនិសិ្សតគ្រប់ជាតិសាសន៍ ក៏ដូចជាអង្គការ សមាគម ស្ថាប័នជាតិ និងអន្តរជាតិនានា។​

ប្រការ ៤

អំពីគោលបំណង និងគោលដៅ

ក.ន.ក.ស.ម មានគោលបំណង និងគោលដៅដូចតទៅ៖

  • ប្រមូលផ្តុំនិស្សិតកម្ពុជាទាំងអស់ដែលបាន និងកំពុងសិក្សានៅសាកលវិទ្យាល័យមហិដុល ដើម្បីជួយគ្នាទៅវិញទៅមក
  • ចូលរួមចំណែកលើកស្ទួយ និងចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យបានទូលំទូលាយ
  • ផ្តល់ជាវេទិកាសម្រាប់សមាជិកជួបជុំគ្នាក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក
  • តំណាងឲ្យផលប្រយោជន៍រួមរបស់សមាជិកក្លឹបក្នុងកិច្ចការទំនាក់ទំនងជាមួយអង្គការ សមាគម ស្ថាប័នជាតិ និងអន្តរជាតិនានា
  • ពង្រឹង និងពង្រីកទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយក្លឹបនិស្សិតកម្ពុជានៅតាមបណ្តាសាកលវិទ្យាល័យនានាទូទាំងប្រទេសថៃ និងប្រទេសដទៃ។ 

ជំពូកទី ២

ការកំណត់ឈ្មោះ ទីស្នាក់ការ សញ្ញាសម្គាល់ និងត្រា

ប្រការ ៥៖​ អំពីការកំណត់ឈ្មោះ

ក្លឹបនេះមានឈ្មោះជាភាសាខ្មែរថា “ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន” និងមានឈ្មោះជាភាសាអង់គ្លេសថា“Cambodian Student Club of Mahidol University” ដោយប្រើពាក្យកាត់ថា “ក.ន.ក.ស.ម (MU-CSC)” ។

ប្រការ ៦៖​ អំពីទីស្នាក់ការ

ក្លឹបនេះមានទីស្នាក់ការកណ្ដាលតាំងនៅសាកលវិទ្យាល័យមហិឌុន ឃុំសាលាយ៉ា ស្រុក ពុទ្ធមណ្ឌល ខេត្ត នគរបឋម ប្រទេសថៃ។  ទីស្នាក់ការកណ្ដាលរបស់សមាគមអាចផ្លាស់ប្ដូរបាន តាមរយៈការបោះឆ្នោត​ក្នុងក្រុមប្រឹក្សាភិបាលដោយឈរលើមតិភាគ​ច្រើន។

ប្រការ ៧៖​ អំពីសញ្ញាសម្គាល់

សញ្ញាសម្គាល់របស់ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនមានសណ្ឋានជារង្វង់មូលពីរជាន់ដែលនៅផ្នែកខាងក្រោមរង្វង់ធំពណ៌មាសមានសរសេរអក្សរពណ៌ខៀវជាពីរភាសា (ជាភាសាខ្មែរថា “ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន” និងជាភាសាអង់គ្លេសថា​ “Cambodian Student Club of Mahidol University”) ខណ្ឌគ្នាដោយនិមិត្តសញ្ញាពណ៌មាសរបស់សាកលវិទ្យាល័យមហិដុន ហើយនៅចំផ្នែកកណ្តាលដែលហ៊ុំព័ទ្ធដោយរង្វង់តូចពណ៍មាស មានជើងពានពណ៌មាសទ្រទង់ជាតិប្រទេសកម្ពុជា និងប្រទេសថៃ និងនៅផ្នែកខាងក្រោមជើងពានមានអក្សរកាត់ជាភាសាអង់គ្លេស ”MU-CSC” ដែលមានពណ៌ទឹកមាស។ សញ្ញាសម្គាល់របស់ក្លឹបនេះមានរូបសម្គាល់ដូចខាងក្រោមនេះ។

MUCSC logo

ជំពូកទី៣

សមាជិកភាព ការបាត់បង់សមាជិកភាព និងបុគ្គលិកភាព

ជំពូកទី៤

រចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ច

ជំពូកទី៥

ប្រភពធនធាន ទ្រព្យសម្បត្តិ និងការគ្រប់គ្រង