សារថ្លែងអំណរព្រះគុណ និងអរគុណរបស់ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន

ខ្ញុំព្រះករុណា ខ្ញុំបាទសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក និងសមាជិកាក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន ដែលបានបោះឆ្នោតគាំទ្រដល់រូបខ្ញុំបាទក្នុងតំណែងជាប្រធានក្លឹប។ ខ្ញុំព្រះករុណា ខ្ញុំបាទនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើដល់ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុននៅក្នុងអាណត្តិថ្មីនេះ។ ខ្ញុំព្រះករុណា ខ្ញុំបាទសូមប្រគេន និងជូនពរដល់សមាជិក សមាជិកាទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមអរព្រះគុណ និងសូមអរគុណ !

ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានក្លឹបសម្រាប់ឆ្នាំសិក្សាថ្មី

ប្រធាន និងអនុប្រធានក្លឹបសម្រាប់ឆ្នាំសិក្សាថ្មីត្រូវបានទៅលើ… … More ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានក្លឹបសម្រាប់ឆ្នាំសិក្សាថ្មី

យុវនិស្សិតកម្ពុជាប្រគុំបទភ្លេងក្លាសិករបស់លោក Eduard Holst

តើវាមានសំឡេងយ៉ាងដូចម្តេចប្រសិនបើដៃបួនឬប្រាំមួយលេងនៅព្យាណូមួយឬពីរ? វាជារឿងធម្មតាទេដែលឃើញការសម្តែងរបស់អ្នកលេងព្យាណូទោលដែលដៃរបស់អ្នកលេងព្យាណូអាចផលិតបទភ្លេងរីករាយអមជាមួយសំឡេងបាស ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។ អ្នកនឹងដឹងចម្លើយប្រសិនបើអ្នកបានចូលរួមក្នុងការប្រគុំតន្រ្តី (Small Ensemble and Minor Student Concert) ដែលរៀបចំដោយមហាវិទ្យាល័យតន្រ្តីនៃសាកលវិទ្យាល័យមហិដុន។ នៅក្នុងព្រឹត្តិការណ៍នេះ យុវនិស្សិតកម្ពុជា ថន ម៉ៅ និស្សិតមហាវិទ្យាល័យដូរ្យតន្ត្រីនៃសាកលវិទ្យាល័យមហិដុន និងជាសមាជិកក្លឹបរបស់យើងបានចូលរួមជាមួយនិស្សិតដទៃទៀតមកពីប្រទេសចិន វៀតណាម និងថៃ ដើម្បីប្រគុំបទភ្លេងក្លាសិកក្រោមចំនងជើងថា “Shooting Stars Galop” ដែលតែងនៅឆ្នាំ ១៨៩៧ ដោយអ្នកនិពន្ធ Eduard Holst។ សម្រាប់អ្នកដែលខកខានឬចង់មើលការសម្តែងម្តងទៀតសូមចុចលើវីដេអូខាងក្រោម៖

និស្សិតថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ក្នុងឆ្នាំសិក្សា២០១៩-២០២០

និស្សិតថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ក្នុងឆ្នាំសិក្សា២០១៩-២០២០នៅសាកលវិទ្យាល័យមហិដុនរួមមាន… … More និស្សិតថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ក្នុងឆ្នាំសិក្សា២០១៩-២០២០

សារជូនពរបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩

សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ តំណាងអោយក្លឹបនិស្សិតកម្ពុជា នៃសាកលវិទ្យាល័យមហិដុន សូមប្រសិទ្ធិពរជ័យ សព្វសារធុការ បវរមហាប្រសើរ នៅក្នុងឱកាសដ៏មាននក្ខត្តឫក្ស តាមរយៈសារជូនពរនេះ។ សូមទទួលនូវអំណរសាទរនិងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ សូមអរព្រះគុណ​និងសូមអរគុណ។