ការប្រកួតកីឡាអេឡិចត្រូនិក Mobile Legend Bang Bang

នេះការផ្សាយផ្ទាល់ការប្រកួតកីឡាអេឡិចត្រូនិកដែលត្រូវបានរៀបចំដោយ… … More ការប្រកួតកីឡាអេឡិចត្រូនិក Mobile Legend Bang Bang

យុវនិស្សិតកម្ពុជាប្រគុំបទភ្លេងក្លាសិករបស់លោក Eduard Holst

តើវាមានសំឡេងយ៉ាងដូចម្តេចប្រសិនបើដៃបួនឬប្រាំមួយលេងនៅព្យាណូមួយឬពីរ? វាជារឿងធម្មតាទេដែលឃើញការសម្តែងរបស់អ្នកលេងព្យាណូទោលដែលដៃរបស់អ្នកលេងព្យាណូអាចផលិតបទភ្លេងរីករាយអមជាមួយសំឡេងបាស ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។ អ្នកនឹងដឹងចម្លើយប្រសិនបើអ្នកបានចូលរួមក្នុងការប្រគុំតន្រ្តី (Small Ensemble and Minor Student Concert) ដែលរៀបចំដោយមហាវិទ្យាល័យតន្រ្តីនៃសាកលវិទ្យាល័យមហិដុន។ នៅក្នុងព្រឹត្តិការណ៍នេះ យុវនិស្សិតកម្ពុជា ថន ម៉ៅ និស្សិតមហាវិទ្យាល័យដូរ្យតន្ត្រីនៃសាកលវិទ្យាល័យមហិដុន និងជាសមាជិកក្លឹបរបស់យើងបានចូលរួមជាមួយនិស្សិតដទៃទៀតមកពីប្រទេសចិន វៀតណាម និងថៃ ដើម្បីប្រគុំបទភ្លេងក្លាសិកក្រោមចំនងជើងថា “Shooting Stars Galop” ដែលតែងនៅឆ្នាំ ១៨៩៧ ដោយអ្នកនិពន្ធ Eduard Holst។ សម្រាប់អ្នកដែលខកខានឬចង់មើលការសម្តែងម្តងទៀតសូមចុចលើវីដេអូខាងក្រោម៖