ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរៀបចំបទបង្ហាញស្តីពី “Personal Image”

វាគ្មិនបានផ្តល់តិចនិចចំនួនបីដល់សិក្ខាកាម ដើម្បីបង្កើនភាពទាក់ទាញក្នុងការប្រាស្រ័យទាក់ទងនាគ្រាដំបូង។ តិចនិចដែលវាគ្មិនបានបង្ហាញរួមមាន … More ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរៀបចំបទបង្ហាញស្តីពី “Personal Image”

ពិធីប្រគល់តំណែងផ្លូវការដល់ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនអមជាមួយពិធីប្រគល់ប័ណ្ណសរសើរដល់សមាជិកក្លឹប

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរៀបចំពិធីប្រគល់តំណែងផ្លូវការដល់ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនអមជាមួយពិធីប្រគល់ប័ណ្ណសរសើរដល់សមាជិកក្លឹប។ នៅក្នុងឱកាសនោះ … … More ពិធីប្រគល់តំណែងផ្លូវការដល់ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនអមជាមួយពិធីប្រគល់ប័ណ្ណសរសើរដល់សមាជិកក្លឹប

ការប្រកួតកីឡាអេឡិចត្រូនិចលើកទីមួយ

ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន បានរៀបចំអោយមានការប្រកួតកីឡាអេឡិចត្រូនិច Mobile Legends: Bang Bang ជាលើកដំបូង ដើម្បីអោយសមាជិកបានចូលរួមលេងកម្សាន្ដ ក្នុងគោលបំណងរឹតបន្ដឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នា។ ការប្រកួតប្រព្រឹត្តិទៅដោយមានពីរក្រុមចូលរួម គឺក្រុម Wolves Gaming និងក្រុម Hydra Gaming ដែលក្រុមនីមួយៗមានសមាជិកចំនួន៥នាក់។ … More ការប្រកួតកីឡាអេឡិចត្រូនិចលើកទីមួយ

តោះទៅប្រកួតកីឡាអេឡិចត្រូនិក!

សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមប្រកួតកីឡាអេឡិចត្រូនិក​ សូមមេត្តាចុះឈ្មោះ… … More តោះទៅប្រកួតកីឡាអេឡិចត្រូនិក!

សារថ្លែងអំណរព្រះគុណ និងអរគុណរបស់ប្រធានថ្មីនៃក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន

ខ្ញុំព្រះករុណា ខ្ញុំបាទសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក និងសមាជិកាក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន ដែលបានបោះឆ្នោតគាំទ្រដល់រូបខ្ញុំបាទក្នុងតំណែងជាប្រធានក្លឹប។ ខ្ញុំព្រះករុណា ខ្ញុំបាទនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើដល់ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុននៅក្នុងអាណត្តិថ្មីនេះ។ ខ្ញុំព្រះករុណា ខ្ញុំបាទសូមប្រគេន និងជូនពរដល់សមាជិក សមាជិកាទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមអរព្រះគុណ និងសូមអរគុណ !

យុវនិស្សិតកម្ពុជាប្រគុំបទភ្លេងក្លាសិករបស់លោក Eduard Holst

តើវាមានសំឡេងយ៉ាងដូចម្តេចប្រសិនបើដៃបួនឬប្រាំមួយលេងនៅព្យាណូមួយឬពីរ? វាជារឿងធម្មតាទេដែលឃើញការសម្តែងរបស់អ្នកលេងព្យាណូទោលដែលដៃរបស់អ្នកលេងព្យាណូអាចផលិតបទភ្លេងរីករាយអមជាមួយសំឡេងបាស ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។ អ្នកនឹងដឹងចម្លើយប្រសិនបើអ្នកបានចូលរួមក្នុងការប្រគុំតន្រ្តី (Small Ensemble and Minor Student Concert) ដែលរៀបចំដោយមហាវិទ្យាល័យតន្រ្តីនៃសាកលវិទ្យាល័យមហិដុន។ នៅក្នុងព្រឹត្តិការណ៍នេះ យុវនិស្សិតកម្ពុជា ថន ម៉ៅ និស្សិតមហាវិទ្យាល័យដូរ្យតន្ត្រីនៃសាកលវិទ្យាល័យមហិដុន និងជាសមាជិកក្លឹបរបស់យើងបានចូលរួមជាមួយនិស្សិតដទៃទៀតមកពីប្រទេសចិន វៀតណាម និងថៃ ដើម្បីប្រគុំបទភ្លេងក្លាសិកក្រោមចំនងជើងថា “Shooting Stars Galop” ដែលតែងនៅឆ្នាំ ១៨៩៧ ដោយអ្នកនិពន្ធ Eduard Holst។ សម្រាប់អ្នកដែលខកខានឬចង់មើលការសម្តែងម្តងទៀតសូមចុចលើវីដេអូខាងក្រោម៖

ការចូលរួមពិធី “សង្ក្រាន្តខ្មែរនៅថៃ”

នៅថ្ងៃអាទិត្យ ទី7 ខែមេសា ឆ្នាំ2019 និស្សិតសាកលវិទ្យាល័យមហិដុលបានចូលរួម “សង្ក្រាន្តខ្មែរនៅថៃ” ដែលត្រូវបានរៀបចំឡើងនៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ2019 ដែលនឹងឈានចូលមកដល់។ កម្មវិធីសំខាន់ៗដែលបានប្រារព្ធធ្វើឡើងនៅក្នុង “សង្ក្រាន្តខ្មែរនៅថៃ” រួមមាន: ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ មតិសំណេះសំណាលរបស់ឯកឧត្តមឯកអគ្គរាជទូត ការពិសារអាហារសាមគ្គីដែលរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តតាមប្រពៃណីខ្មែរជាដើម។