ក្លឹបនេះមានឈ្មោះជាភាសាខ្មែរថា “ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុន” និងមានឈ្មោះជាភាសាអង់គ្លេសថា “Cambodian Student Club of Mahidol University” ដោយប្រើពាក្យកាត់ថា “ក.ន.ក.ស.ម (MU-CSC)” ។
ក្លឹបនេះមានគោលបំណង និងគោលដៅដូចតទៅ៖
- ប្រមូលផ្តុំនិស្សិតកម្ពុជាទាំងអស់ដែលបាន និងកំពុងសិក្សានៅសាកលវិទ្យាល័យមហិដុល ដើម្បីជួយគ្នាទៅវិញទៅមក
- ចូលរួមចំណែកលើកស្ទួយ និងចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យបានទូលំទូលាយ
- ផ្តល់ជាវេទិកាសម្រាប់សមាជិកជួបជុំគ្នាក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក
- តំណាងឲ្យផលប្រយោជន៍រួមរបស់សមាជិកក្លឹបក្នុងកិច្ចការទំនាក់ទំនងជាមួយអង្គការ សមាគម ស្ថាប័នជាតិ និងអន្តរជាតិនានា
- ពង្រឹង និងពង្រីកទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយក្លឹបនិស្សិតកម្ពុជានៅតាមបណ្តាសាកលវិទ្យាល័យនានាទូទាំងប្រទេសថៃ និងប្រទេសដទៃ។
