ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរៀបចំបទបង្ហាញស្តីពី “Smartphone Photography 101” ដល់សមាជិកក្លឹប

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្លឹបនិស្សិតកម្ពុជានៃសាកលវិទ្យាល័យមហិដុនបានរៀបចំបទបង្ហាញអនឡានស្តីពី “Smartphone Photography 101” ដែលធ្វើបទបង្ហាញរួមគ្នាដោយលោក សិរី វិឆ័យ អតីតនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា និងលោក ផុន ឧត្តម និស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា និងសម្របសម្រួលដោយលោក លី សុខសេដ្ឋា និស្សិតបរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យា និងជាអនុប្រធានក្លឹប។

នៅក្នុងបទបង្ហាញដែលមានរយៈពេលមួយម៉ោងនេះ វាគ្មិនទាំងពីរបានផ្តល់វិធីសាស្ត្រងាយៗដល់សិក្ខាកាម ដើម្បីប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនថតរូបភាពឲ្យបានស្រស់ស្អាតល្អតាមក្បួនបច្ចេកទេសថតរូប។ បច្ចេកទេសថតរូបដែលវាគ្មិនទាំងពីរបានបង្ហាញរួមមាន៖ ការប្រើប្រាស់ពន្លឺ ការផ្តោតលើប្រធានបទនៃការថតរូប និងការចាប់ប្លង់ថត។ សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយដែលមានការចូលរួមយ៉ាងផុសផុលពីសិក្ខាកាម។

សូមបញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយនៃគម្រោងបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ក្លឹប និងរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សមាជិក និងអតីតសមាជិកក្លឹបចែករំលែកចំណេះដឹង និងបទពិសោធន៍តាមការស្ម័គ្រចិត្តរបស់ខ្លួនដល់សមាជិកដទៃទៀត។


Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.